(ភ្នំពេញ)៖ ដោយគិតចាប់ពី ខែកញ្ញានេះទៅដល់ខែវិច្ឆិកា ប្រទេសកម្ពុជាយើងមាន ពិធីបុណ្យជាតិ និងបុណ្យប្រពៃណីជាតិច្រើន មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញផែនការស្ដីពី កិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់នានា នៅទូទាំងប្រទេស ដោយក្នុងនោះរួមមាន បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែជាដើម។

យោងតាមផែនការណែនាំ ដែលចេញដោយ នាយឧត្តមសេនីយ៏សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ បានលើកឡើងថា ដោយយោងតាមការណែនាំ ពីគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិស្ដីពីការរៀបចំ បុណ្យកាន់បិណ្ឌ ភ្ជំុបិណ្ឌ កឋិនទាន ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ និងបុណ្យឯករាជ្យជាតិ និងដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បង្កបាននូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យ ខាងលើ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវផែនការកិច្ចការពារ មួយចំនួនដល់មន្ត្រីថ្នាក់ក្រោម របស់ខ្លួនយកទៅអនុវត្តអោយមាន ប្រសិទ្ធភាពខ្ពស់បំផុត។

ខាងក្រោមនេះជាលិខិត របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានខ្លឹមសារទាំងស្រុង៖