(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ រូមនិងសាខាផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីមន្ទីរពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានចុះអង្កេត និងធ្វើតេស្តទៅលើ ផលិតផលសមុទ្រ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឆាយ ថូនី អនុប្រធានសាខា បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះដើម្បីធានាឲ្យបាន ការធ្វើពាណិជ្ជកម្មម្ហូបអាហារ មិនមែនម្ហូបអាហារប្រកបដោយ ភាពសុច្ចរិតគ្មានការក្លែងបន្លំ និងធ្វើការអប់រំពីវិធីទុកដាក់ថែរក្សាទំនិញ បានត្រឹមត្រូវតាម លក្ខខណ្ឌតម្រូវនៃច្បាប់ ទាំងទំនិញផលិតក្នុងស្រុក និងទំនិញនាំចូល សំដៅធានាការចរាចរទំនិញម្ហូបអាហារ នៅលើទីផ្សារ ក្នុងស្រុក មានគុណភាពល្អ និងមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ទូទៅ។

ក្រុមការងារបានធ្វើតេស្តជាបឋមទៅលើផលិតផលសមុទ្រ ដែលមិនទាន់ចំអិន ឬមិនទាក់កែច្នៃ រួមមាន បង្គារ មឹក និង ផលិតផលគ្រឿងសមុទ្រមួយចំនួនទៀត ដែលកំពុងចរាចរដាក់លក់នៅតាមផ្ទះ និងដេប៉ូ ជាលទ្ធផល ពុំមានឃើញប្រើប្រាស់ សាធារតុហាមឃាត់នោះឡើយ បើប្រៀបធៀបទៅនឹងការចុះពិនិត្យលើមុន។

លោកបានបន្តថា ពេលចុះត្រួតពិនិត្យ មន្រ្តី កាំកុងត្រូល បានធ្វើការអប់រំ និងណែនាំដល់អាជីវករ ពីវិធីទុកដាក់ថែ រក្សាទំនិញ អោយបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ជាធរមានត្រូវតែបញ្ជាក់ អំពីកាលបរិច្ឆេទប្រើប្រាស់ សំបក វេចខ្ចប់ ប្រភពទំនិញ គឺជាបញ្ហាសំខាន់ដែលអាជីវករ អ្នកប្រើប្រាស់ គ្រប់រូបត្រូវតែយល់ដឹងអោយបានច្បាស់ និងយកចិត្តទុកដាក់អោយបាន ម៉ត់ចត់អំពី សុវត្ថិភាពម្ហូបអាហារមុន នឹងសំរេចទិញ យកមកប្រើឬបរិភោគ។

លោក ឆាយ ថូនី ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕