(ភ្នំពេញ)៖ នៅព្រឹកមិញនេះតាមព័ត៌មានពីផ្ទៃក្នុង របស់មន្រ្តីគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បានលួចបង្ហើបចេញមកក្រៅឲ្យដឹងថា លោក កឹម សុខា កំពុងមានការភ័យស្លន់ស្លោ ខណៈការកាត់ទោសនៅតុលាការ បានឈានចូលមកដល់នៅថ្ងៃស្អែកនេះទៅហើយនោះ ដោយលោកបានពឹងពាក់លោក ហូ វ៉ាន់ ឲ្យធ្វើដំណើរទៅកាន់ខេត្តមួយ ដើម្បីរកព្រះសង្ឃដែលខ្លួនមានជំនឿ ធ្វើការសូត្រមន្តស្រោចទឹករំដោះគ្រោះឲ្យ តែមិនបានធ្វើពិធីដោយផ្ទាល់នោះទេ ដោយសារលោក កឹម សុខា មិនហ៊ានចេញក្រៅ គឺធ្វើពិធីស្រោចទឹក និងរំដោះគ្រោះតែតាមទូរស័ព្ទប៉ុណ្ណោះ។

អ្នកលួចខ្សឹបចេញក្រៅបានអះអាងថា គេមិនដឹងថា លោក ហូ វ៉ាន់ ទៅរកព្រះសង្ឃសូត្រមន្តស្រោចទឹករំដោះគ្រោះឲ្យលោក កឹម សុខា ដល់ណានោះទេ ព្រោះពេលចេញពីភ្នំពេញ លោក ហូ វ៉ាន់ មិនបានប្រាប់ថា ទៅខេត្តនោះឡើយ គឺគ្រាន់តែប្រាប់គេថា ទៅខេត្ត ល្ងាចមកដល់ភ្នំពេញវិញហើយ។ ប៉ុន្តែគេដឹងថា ព្រះសង្ឃដែលលោក ហូ វ៉ាន់ ទៅរកពឹងពរឲ្យជួយលោក កឹម សុខា គេចផុតពីគ្រោះចង្រៃនោះមានឈ្មោះថា «បន្ទាយគ្រូធំគងជ័យ» តែប៉ុណ្ណោះ។

ក្រោយមានការទំលាយព័ត៌មានចេញមកក្រៅថា លោក កឹម សុខា បានពឹងពាក់ឲ្យលោកហូ វ៉ាន់ ទៅរកគ្រូសូត្រមន្តរំដោះគ្រោះតម្លើងរាសីហ៏តាមរយៈការឲ្យពរជ័យ និងប្រោះព្រំទឹកមន្តតាមរយៈទូរស័ព្ទរួចមក អ្នកខ្លះគេមិនជឿ អ្នកខ្លះគេហួសចិត្តថា វាមិនដែលគ្រូ ឬព្រះសង្ឃអង្គណាអីក៏មានបារមីពូកែម្ល៉េះ !។ 

Fresh News យកពាក្យរបស់មន្រ្តីគណបក្សសង្គ្រោះជាតិ លួចទម្លាយប្រាប់យ៉ាងដូច្នេះថា៖ «ហូរ វ៉ាន់ ប្រាប់ កឹម សុខា ថា សុំលោកប្រធានជួបជាមួយព្រះតេជគុណមួយភ្លែត។ កឹម សុខា ថាហ្នឹងហើយ។ កឹម សុខា ប្រាប់ លោកសង្ឃ ថាកូណាថ្វាយបង្គំ ព្រះអង្គ។ លោកសង្ឃ ថាញោមអនុមោទនាផង អាត្មាបួងសួងចប់ហើយ នៅកន្លែងបន្ទាយធំគងជ័យ។ កឹម សុខា ថាព្រះអង្គហៅម្តងទៀត បន្ទាយធំគងជ័យ។ លោកសង្ឃថា ពរបន្ទាយធំគងជ័យ អាត្មាអនុមោទនាចប់អស់ហើយ ផ្ទេរសិទ្ធិ ផ្ទេរអំណាចឱ្យញោមអនុមោទនាទទួល។ កឹម សុខា ថាកូណា ទទួលឥឡូវហើយអញ្ចឹង, លោកសង្ឃ ប្រាប់ កឹម សុខា ថាញោមអនុមោទនាទៅ ព្រោះកន្លែងបន្ទាយដែលខ្លោងទ្វារហ្នឹង ឥឡូវអាត្មាសុំផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរតេជះហ្នឹងទៅឱ្យញោមហើយ អញ្ចឹងញោមទទួលអនុមោទនាទទួលយកទៅ។ កឹម សុខា ថាមិញកូណាដុតធូបហើយ ឥឡូវសុំអនុមោទនា សុំអនុមោទនា អនុមោទនា។ លោកសង្ឃ ថាសាធូបៗ អញ្ចឹងអាត្មាទៅបន្ទាយធំ អញ្ចឹងចាំអាត្មាបួងសួងហើយ ចាំអាត្មាតេប្រាប់ញោមទៀត។ កឹម សុខា ថា កូណា»។

ដូចពាក្យគេនិយាយថា៖ ពេលសុខសប្បាយរត់រកស្រី ពេលជួបទុក្ខភ័យរត់រកគ្រូ !៕