(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន៨ករណី ឃាត់ខ្លួន២២នាក់​ មុខសញ្ញាជួយដូរចំនួន១៥នាក់​ មុកសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន៨.៤៨ក្រាម និង១២កញ្ចប់ធំ និង៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, គរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៨នាក់​, ក្រចេះ បង្ក្រាប១ករណី​ឃាត់ខ្លួន២នាក់​, ត្បូងឃ្មុំ បង្រ្កាប់២ករណី ឃាត់ខ្លួន៤នាក់ និង កំពង់ស្ពឺបង្ក្រាប១ករណីឃាត់ខ្លួន៥នាក់៕