(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានហៅចំណាត់ការរបស់តុលាការទៅលើរូបលោក ជាចេតនាបញ្ចប់ ជីវិតនយោបាយរបស់លោក។ ការថ្លែងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្របពេលដែលសាលាដំបូងរាជធានី ភ្នំពេញ កំពុងជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក ដែលត្រូវបានចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ក្នុងសេចក្តីថ្លែងជាសាធារណៈក្រោយពេលសម្ងំលាក់ខ្លួនក្នុងទីស្នាក់អស់រយៈពេលជាង ៣ខែនាព្រឹកមិញនេះ លោក កឹម សុខា ក៏បានប្រ កាសដែរថា ចំណាត់ការរបស់តុលាការលើរូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតផងដែរ។ លោកថា បើគ្មានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមទេនោះ លទ្ធផលឆ្នោតមិនអាចទទួលយកបាននោះឡើយ។

បើទោះបីជាយ៉ាងណាលោក កឹម សុខា ក៏នៅតែរក្សាជំហរក្នុងការចរចាជាមួយគណបក្សកំពុងកាន់អំណាច ក្នុងការបញ្ចប់បញ្ហាឈានទៅ រកនូវការឯកភាពជាតិ៕