(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅមុននេះបន្តិច បានប្រកាសជាសាធារណថា ខ្លួនពិតជាទទួលបានជោគជ័យ ក្នុងការបំផ្ទុះសាកល្បងក្បាល គ្រាប់នុយក្លេអ៊ែរ ប្រាកដមែន ដែលវាបានកើតឡើង​ ០៨ខែ បន្ទាប់ពីការធ្វើតេស្តលើកទី០៤ កាលពីខែមករា ដើមឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

គួរបញ្ជាក់តាមសម្តី មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា កូរ៉េខាងជើង ពិតជាបានបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរប្រាកដមែន ដែលនាំឲ្យកើតមានគ្រោះរញ្ជួយដី កម្រិត ៥,៣ រ៉ិចទ័រ ខណៈក្រុមអ្នកជំនាញកំពុងធ្វើការ វិភាគពីឥទ្ធិពល ឬ ភាពជោគជ័យនៃការបាញ់ សាកល្បងនេះ ហើយវាបានធ្វើឡើងចំថ្ងៃខួបលើកទី៦៨ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង៕