(ភ្នំពេញ)៖ បន្ទាប់ពីតុលាការកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល, នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ បានបង្ហោះសារដោយបាន រិះគន់ខ្លាំងមេដឹកនាំគណបក្សសង្រ្គោះជាតិយ៉ាងចាស់ដៃ ហើយបានលើកឡើងថា កញ្ញាខ្មាសគេណាស់ ដែលធ្លាប់គាំទ្រ​គណបក្សសង្គ្រោះជាតិ ហើយថា កញ្ញាផ្ទាល់មិនគួរជឿមេដឹកនាំគណបក្សសង្រ្គោះជាតិទាំងពីររូប ដែលជាមេដឹកនាំចេះត្រឹមតែ​ សន្យាខ្យល់ លាបពណ៌​ ល្មោភស្រី កំសាក​រត់ចោលរាស្រ្ត​ ញុះញង់បាតុកម្ម​ និងតែងសុំអន្តជាតិ ផ្តាច់ជំនួយ​ បិទទីផ្សារពីកម្ពុជា.

កញ្ញា ធី សុវណ្ណថា បានលើកឡើងដោយបញ្ជាក់ថា «ខ្ញុំខ្មាសគេណាស់​ ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ពេលនេះ​ខ្ញុំធំហើយ​ ខ្ញុំចេះគិត​ ស្គាល់ខុស​ត្រូវ​ ល្អ​និងអាក្រក់​ ខ្ញុំមិនល្ងង់ចាញ់បោក ​បក្សសង្គ្រោះជាតិទៀតទេ​ ដែលមាន​មេដឹកនាំចេះត្រឹមតែ​សន្យាខ្យល់ ចោទលាបពណ៌​ ល្មោភស្រី កំសាក​រត់ចោលរាស្រ្ត​ ញុះញង់បាតុកម្ម​ និងតែងសុំអន្តជាតិ ផ្តាច់ជំនួយ​ បិទទីផ្សារពីកម្ពុជា​..។​ ខ្ញុំមិនគាំទ្រCNRP ទៀតទេ»

ការបង្ហាញភាព ខ្មាស់គេនៅពេលនេះ ធ្វើពេលនេះធ្វើឡើងបន្ទាប់ពីកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទទួលព័ត៌មានថា លោក កឹម សុខា ត្រូវបានតុលាការកាត់ទោស​ដាក់ពន្ធនាគាររយៈពេល៥ខែ និងពិន័យប្រាក់៨សែនរៀល ពាក់ព័ន្ធសំណុំរឿង បដិសេធក្នុងការចូលខ្លួន ដែលភ្ជាប់ពីរឿងរ៉ាវស្នេហាស៊ីជម្រៅរវាងលោក កឹម សុខា ជាមួយកញ្ញា ស្រីមុំ៕