(ព្រះសីហុន)៖ ជនល្មើសពីរក្រុមមានគ្នាចំនួន៨នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ការពារនៅ តំបន់ក្បាលឆាយ សហការជាមួយយោធាការពារឆ្នេរលេខ ៣១ ជួបប្រទះនៅអំឡុងពេលនៃការចុះល្បាត នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅតំបន់អូរអារ៉េវ។

ជនល្មើសចំនួនពីរក្រុមជាអ្នកស៊ីឈ្នួលកាប់ឈើ ឲ្យជនដែលនៅពីក្រោយខ្នងមិនស្គាល់អត្តសញ្ញាណ ដោយបានយកលេស ជាអ្នកគោះអង្ក្រង នៅពេលយប់ នៅតំបន់អូរអារ៉េវ ដែលតំបន់នេះជាតំបន់សកម្មខាងបទល្មើសលួចកាប់ឈើនៅវេលាយប់ ។ ក្រុមការងារបានធ្វើកំណត់ហេតុបញ្ឈប់ការកាប់ទន្ទ្រានបន្តទៀត និងបានដោះលែងទៅវិញ។

ការិយាល័យអ្នកនាំពាក្យ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសទាំងឡាយ ដោយមិនរើសមុខឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារ និងអភិតក្សធនធានធម្មជាតិដែលកម្ពុជា មានទាំងអស់គ្នា៕