(ភ្នំពេញ)៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បានបង្ហាញហើយ ដោយមានអ្នកជាប់ ៦២.១៨ភាគរយ ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២៨០១នាក់ និទ្ទេសC ចំនួន ៥ ៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

បេក្ខជនប្រឡងជាប់ ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ក្រសួងអប់រំនៅប៉ុន្មាននាទីមុននេះ។

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖
-រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
-សៀមរាប មានចំនួន ៣៦ នាក់
-បាត់ដំបង មានចំនួន ៣៤ នាក់
-កណ្តាល មានចំនួន ២៩ នាក់
-កំពង់ចាម មានចំនួន ២០ នាក់
-បន្ទាយមានជ័យ មានចំនួន ១៦ នាក់
-ព្រៃវែង មានចំនួន ១៤ នាក់
-កំពត មានចំនួន ១១ នាក់
-ត្បូងឃ្មុំ មានចំនួន ១១ នាក់
-តាកែវ មានចំនួន ១១ នាក់
-កំពង់ធំ មានចំនួន ១០ នាក់
-ក្រចេះ មានចំនួន ០៩ នាក់
-កំពង់ឆ្នាំង មានចំនួន ០៧ នាក់
-ព្រះសីហនុ មានចំនួន ០៧ នាក់
-កំពង់ស្ពឺ មានចំនួន ០២ នាក់
-ពោធិ៍សាត់ មានចំនួន ០២ នាក់
-មណ្ឌលគិរី មានចំនួន ០១ នាក់
-ប៉ៃលិន មានចំនួន ០១ នាក់
-ឧត្តរមានជ័យ មានចំនួន ០១ នាក់៕