(ភ្នំពេញ)៖ ក្រុមជំនួយការលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយ លោក សែម គន្ធា លោក  ​​វ៉ាន់ លី​ លោក សូ​រ មុនីរតន៍ និងលោក ហុក សុចិត្រា បានចុះចែកមួកសុវត្ថិភាព សម្ភារៈប្រើប្រាស់ និង​ថវិកាជួនដល់លោកគ្រូ អ្នកគ្រូ ចំនួន១០០នាក់ និងសមាជិកសមាជិការ ស ស យ ក ពវ ក្នុងស្រុកពោធិ៍រៀង ចំនួ​ន៥០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តនិ៍ចំនួ​ន៥នាក់​ ស្ថិតនៅក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្ត​ព្រៃវែង ។

ក្នុងពិធីចុះចែកមួកសុវត្ថិភាពនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង (ស ស យ ក ពវ) ក៏បានផ្តល់ថវិកា និងសាងសងផ្ទះមួយ ជូនប្អូនប្រុសពិការ ដៃទាំងសងខាង​មានប្រពន្ធនិងកូនក្នុងបន្ទុកផងដែរ​៕