(ប៉េរូ)៖ គ្រោះធមុ្មជាតិរញ្ជួយផែនដី កម្រិត ៦.១រ៉ិចទ័រ ដែលបានកើតមានឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នោះ បានវាយប្រហារចំតំបន់ព្រៃអាម៉ាហ្សូន ភាគខាងជើងប្រទេសប៉េរូ ប៉ុន្តែមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែវាបានបង្ហាញពីប្រការគួរឲ្យចាប់អារម្មណ៍ គឺរញ្ជួយដីបានកើតចេញពីជម្រៅដីរហូតដល់ ១១៤គីឡូម៉ែត្រឯណោះ។ នេះបើតាមការចេញផ្សាយដោយ Global News នាល្ងាចថ្ងៃអាទិត្យនេះ។

តាមសារព័ត៌មាន Skynews បានចេញផ្សាយដឹងថា មានករណីគ្រោះរញ្ជួយដីវាយប្រហារ ប្រទេសប៉េរូ ក្នុងកម្រិត ៦.១រិចទ័រ ស្ថិតនៅចំងាយប្រមាណ ៥៦គីឡូម៉ែត្រ ពីទីក្រុង Moyobamba ភាគខាងត្បូងប្រទេសប៉េរូ (Peru) នេះយោងតាមក្រុមភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS)។ តាមភាពជាក់ស្តែង វាជាតំបន់ព្រៃដាច់ស្រយាល និងពុំសូវមានមនុស្សរស់នៅ ឬក៏អគារលំនៅដ្ឋានច្រើននោះឡើយ៕