(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះជួយក្រុងព្រះវិហារ ថ្នាក់ដឹកនាំមន្រ្តីរាជការ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលត្រូវបានសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជាសម្រេចកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋប្រគល់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ដែលគ្មានដីពិតប្រាកដហើយបានអាស្រ័យផលលើដីនេះជាយូរឆ្នាំមកហើយ។

ក្នុងឱកាសដែលប្រជាពលរដ្ឋបានប្រារព្ធពិធីថ្លែងអំណរគុណសម្តេចតេជោ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងគោលបំណងជួយប្រជាពលរដ្ឋស្លូតត្រង់ ដែលបានគោរពគាំទ្រសម្តេចតេជោ។

ថ្លែងក្នុងឱកាសនេះផងដែរ លោក សួស យ៉ារ៉ា បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងប្រកាន់ខ្ជាប់នយោបាយឈ្នះៗដែលកើតចេញពីសុខសន្តិភាពគ្រប់ទិសទី៕