(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា ព្រឹកថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៦​ នេះអាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃ បន្ត អាប់អួរមាន ខ្យល់ និងទឹករលកបោកបក់ខ្លាំង ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹក ថ្ងៃទី១២ខែ​កញ្ញា ឆ្នាំ២០១៦​ នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ មេឃ អាប់អួរ ខ្យល់បក់ខាងលើ មកពីទិសខាងលិច និងទឹករលកយោលជាមធ្យមនៅចន្លោះឃ្លង។ ឆ្នេរអូឈើទាលខ្យល់បក់និង ទឹក រលក យោលបែកផ្កាត្រែង»

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី៩ ដល់១២ ខែកញ្ញា ឆ្នាំ២០១៨ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ៕