(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជន ជាពិសេសបេក្ខជនដាក់ពាក្យប្រឡងបំរើការងារ ក្របខណ្ឌ ទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ ឆ្នាំ២០១៦នេះ ឲ្យបានជ្រាបថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅមណ្ឌលវិទ្យាល័យបាក់ទូក។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បញ្ជីឈ្មោះបេក្ខជន ដែលត្រូវប្រឡង និងសេចក្តីណែនាំសម្រាប់បេក្ខជន នឹងបិទនៅវិទ្យាល័យ បាក់ទូក នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ។

សូមអានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានព័ត៌មានលំអិត ដូចខាងក្រោមនេះ៖