(ភ្នំពេញ)​៖​ មនុស្ស​១២​នាក់​ត្រូវ​បាន​កម្លាំង ​នគរបាល​ខណ្ឌ​សែន​សុខ ​សហការ​ជា​មួយ​កម្លាំង​ចម្រុះ​ខណ្ឌ ឃាត់​ខ្លួន​ពេល​​ចុះ​បង្ក្រាប​ទីតាំងហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែង ​នៅ​ក្នុង​តំបន់​ភូមិ​បូរី ​កម្មករ​អតីត​ភូមិ​ត្រពាំង​ឈូក ​ឃាត់​ខ្លួនបានអ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​១២​នាក់ ​និង​អ្នក​លេង​ហ្គេម​ចំនួន​៤នាក់ ប្រុសទាំងអស់​ នៅវេលាម៉ោង ១៖៣០​នាទី​យប់ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦ នៅ​ភូមិ​បូរី​កម្មករ​​សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែនសុខ។

លោកអធិការ ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា  កម្លាំងរបស់លោកក្រោមការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញាអមសាលាដំបូង លោក ចែ សុង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយ​កន្លែង ដែលធ្វើការរើបអូសបានទូហ្គេមបាញ់ត្រីចំនួន៤គ្រឿង ឃាត់ខ្លួនអ្នកប្រើ​ប្រាស់​គ្រឿងញៀននិងលេងល្បែងហ្គេមខាងលើបាន១៦នាក់ ក្នុងនោះ៤នាក់ជាអ្នកលេងល្បែង​ហ្គេម ព្រមទាំងដកហូតបានម៉ូតូចំនួន ៨គ្រឿងផងដែរ៕