(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះ អាកាសធាតុអាក្រក់ កើតឡើងនៅថ្ងៃទី១៣-១៨ ខែកញ្ញាខាងមុខ នេះបើតាមសារ របស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

Facebook Page ផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា «ដោយយោងស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជា នាពេលនេះ សូមអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន»។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដី ជូនដំណឹង ស្ដីពីស្ថានភាពបញ្ហាអាកាសធាតុ នៅកម្ពុជា ដោយបានបញ្ជាក់ថា តំបន់ខ្ពង់រាប នឹងមាន ភ្លៀកធ្លាក់ច្រើនជាប់ៗគ្នាខណៈតំបន់ មាត់សមុទ្រ មានសភាពអាប់អួរខ្លាំង និងរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ កញ្ញា​ ឆ្នាំ២០១៦។

ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែល បានអូសកាត់ពីលើអាងទន្លេ និង វិសម្ពោធដែល កំពុង ស្ថិតនៅ ក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្ងៀងធ្លាក់ជាបន្តបន្ទាប់ដែលអាច ឲ្យតំបន់ខ្លះ លើសពី១០០mm /២៤h វិសម្ពាធនេះ នឹងធ្វើដំណើរទៅ ដល់ឆ្នេរប្រទេសវៀតណាម នៅយប់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រួចបន្ត ដំណើរការកាត់តំបន់ខ្ពង់រាប ចន្លោះព្រំប្រទល់កម្ពុជា-ឡាវ៕