(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកប្រាក់បេឡា មរណៈសង្គ្រោះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកជូនគ្រួសារ សពតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺ ចំនួន២៣គ្រួសារ ដោយមួយគ្រួសារ ទទួលបានប្រាក់ ៤លានរៀល។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងពីចំនួនរួម ដែលយុទ្ធជន និងគ្រួសារសពអតីតយុទ្ធជនស្ថិតក្រោម ការគ្រប់គ្រងរបស់សមាគមន អតីតយុទ្ធជនខេត្តកំពង់ស្ពឺបច្ចុប្បន្ន មានចំនួនសរុប ៥១៥១នាក់ ក្នុងនោះសមាជិកជាជនពិការ ចំនួន ១,៥២០នាក់ សមាជិកនិវត្តជនចំនួន ១,២០៦នាក់ សមាជិកបាត់សមត្ថភាពការងារចំនួន១២៣នាក់ សមាជិកដែលពលីចំនួន ២១១៦នាក់ និងសមាជិកគ្រួសារជនមរណៈចំនួន១៨៦នាក់។

លោក ជូ សារុន បានបន្តថា «បញ្ហប្រឈមនានារបស់អតីតយុទ្ធជនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគិតគូពីសំណាក់ថ្នាក់ ដឹកនាំសមាគមអតីតយុទ្ធជន មកពីគ្រប់ស្រុក ក្នុងខេត្តកំពង់ស្ពឺ ជាពិសេស នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមនអតីយុទ្ធកម្ពុជា»

លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានណែនាំដល់ថ្នាក់ ដឹកនាំសមាគមត្រូវប្រមូលទិន្នយ័រៀបចំ ឯកសារអំពីអតីតយុទ្ធជន ដែលនៅសេសសល់តាមមូលដ្ឋាន ដើម្បីយកមកគ្រប់គ្រង ឲ្យបានច្បាស់លាស់ ជាពិសេសការធ្វើបច្ចុប្បន្នភាព សមាជិកអតីតយុទ្ធជនឲ្យ បានល្អប្រសើរផផងដែរ។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ប្រធានសមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការគ្នាតាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដើម្បីតាមដានពីស្ថានភាពសុខទុក្ខដល់សមាជិកអតីយុទ្ធជន ដែលទាមទារឲ្យប្រធាន សមាគមអតីតយុទ្ធជនខេត្ត ត្រូវតែជំរុញត្រួតពិនិត្យគិតគូពី សុខទុក្ខរបស់ពួកគាត់ឲ្យ បានទៀងទាត់យ៉ាងចាំបាច់ ក្នុងនោះត្រូវគិតពីគោល របបការបើកប្រាក់មរណៈសហសង្គ្រោះ ប្រាក់និវត្តជន ឲ្យបានទៀងទាត់ជូនពួកគាត់។

លោកឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់ផ្ទះចំនួន០៨ខ្នង សម្រាប់ជូនដល់សមាជិក អតីតយុទ្ធជនដែលកំពុងទីទាល់ក្រ ខ្លាំងពិតប្រាកដ ដែលត្រូវទទួលបានផ្ទះ ០១ខ្នង ក្នុងមួយស្រុកផងដែរ៕