(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្សនយោបាយចំនួន ១០៩៧៨នាក់ និង អ្នកសង្កេតការណ៍ជាតិចំនួន ១៨០៥នាក់ ដែល​ គ.ជ.ប បានអនុញ្ញាតដើម្បីចូលរួមសង្កេត មើលដំណើរការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ចំនួន១៦៣៣ទូទាំងប្រទេស។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕