(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅលើពិភពលោក បានបង្ហាញនូវរូបរាង និងការរចនាថ្មីរបស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ដែលជាអ្នកជំនាញខាងព្យាបាលសក់ខូច និងជួយចិញ្ចឹមសក់ ក៏ដូចជារក្សាសក់ឲ្យមានសំណើម។

ពិធីបង្ហាញរូបរាងថ្មីរបស់ផលិតផល Dove បានធ្វើឡើងនៅឯផ្សារទំនើបអ៊ីអន ហើយក្នុងកម្មវិធីនោះ សុភាពនារីនានា បានទទួលការពិនិត្យសក់ក្បាលពីអ្នកជំនាញ ការសាកល្បងកក់សក់ជាមួយនឹងផលិតផល Dove ថ្មី ការរចនាម៉ូតសក់ ការផ្ដល់គន្លឹះថែរក្សាសក់ពីអ្នកជំនាញ និងការថតរូបអនុស្សាវរីយ៍ជាដើម ។

អ្នកស្រី ស្រី និច ដែលបានអញ្ជើញមកសាកល្បងការកក់សក់ជាមួយនឹងសាប៊ូ Dove បានលើកឡើងថា«ពេលដែលកក់ហើយ វាទន់ វារលាស់ ធ្វើឲ្យសរសៃ សក់យើងរឹងមាំ ស្អាត ហើយមានជាតិប្រេង អត់ស្ងួតដូចមុន ហើយខ្ញុំប្រើសាប៊ូមុនៗ មកធ្វើឲ្យសរសៃសក់ខ្ញុំវាស្ងួត ហើយវាអត់លូតលាស់ល្អទេ ពិសេស វាអត់មាន ជាតិប្រេង ហើយវាធ្វើឲ្យសក់ខ្ញុំវាខូច វាបែកចុង ។ តាំងពីខ្ញុំប្រើ Dove មក វាមានអារម្មណ៍ថារលាស់ ធ្វើសក់រាល់ថ្ងៃក៏អត់ខូចដែរ»

ចំណែកឯ កញ្ញាស្រីពៅ ដែលរស់នៅទីក្រុងភ្នំពេញវិញ បានឲ្យដឹងថា «Dove ថ្មី ខ្ញុំយល់ថា វាក្លិនក្រអូប ហើយវា ធ្វើឲ្យសក់ទន់ភ្លឺរលោង ដូចជាមានទម្ងន់ជាងមុន»

លោកស្រី មិត្ត វុទ្ធារី ប្រធានផ្នែកផលិតផល នៃក្រុមហ៊ុនយូនីលីវើ ដែលចែកចាយផលិតផល Dove នៅកម្ពុជា បានថ្លែងថា «ការផ្លាស់ប្ដូររូបរាង និងការរចនានេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ Dove ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន ទាំងគុណភាព និងភាពទាក់ទាញ ហើយការពិតទៅអ្វី យើងចាប់ផ្ដើមរចនាជាថ្មី ដោយសារយើងចង់ឲ្យអតិថិជនរបស់ Dove គាត់នៅតែជឿជាក់លើផលិតផលនេះ ។ ដូច្នេះហើយ ចំពោះយូនីលីវើ ក៏ដូចជាផលិតផល Dove យើងតែងតែធ្វើការផ្លាស់ប្ដូរ និងរចនារូបរាងថ្មី ដើម្បីធ្វើឲ្យដើរទាន់សម័យកាលក៏ដូចជាទីផ្សារបច្ចុប្បន្ន»

លោកស្រី បានបន្តទៀតថា បន្ថែមលើការផ្លាស់ប្ដូររូបរាង និងការរចនាថ្មី Dove ក៏បានបញ្ចូលរូបមន្តបន្ថែមទៀត ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព​ ក្នុងការ​ជួយ​ព្យាបាលសក់ខូច ក៏ដូចជាឲ្យសក់មានសុខភាពល្អតាំងពីគល់ដល់ចុង ហើយការផ្លាស់ប្ដូររូបរាងថ្មីនេះដែរ មិនមានការប៉ះពាល់គុណភាពរបស់សាប៊ូ Dove ទេ ប៉ុន្តែ ផ្ទុយទៅវិញគុណភាពកាន់តែប្រសើរជាងមុន ដោយសារយើងធ្វើការអភិវឌ្ឍន៍ថ្មី ទៅលើរូបមន្ត ដោយយើងដាក់បន្ថែមនូវប្រភេទរូបមន្ត ដែលអាចជួយ​នាំសារធាតុ​ដែលមាននៅក្នុងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ជ្រាបចូលយ៉ាងជ្រៅក្នុងស្រទាប់សក់ ធ្វើឲ្យសក់កាន់តែមានសុខភាពល្អ និងស្រស់ស្អាត។

ផលិតផល Dove ជាម៉ាកយីហោសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ គុណភាពលំដាប់អន្តរជាតិ បានបោះជំហានចូលមកក្នុងទីផ្សារកម្ពុជា​អស់រយៈកាលជាច្រើនឆ្នាំ​មកហើយ ហើយបានទទួលការគាំទ្រច្រើនពីសំណាក់សុភាពនារី ។ Dove ផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាសក់ផ្សេងៗ ដូចជាសក់ខូចខ្លាំង សក់ជ្រុះ សក់ស្ងួត និងសក់សំពោងជាដើម៕