(ភ្នំពេញ)៖ រាជបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចលុបឈ្មោះសិក្ខាកាម៣នាក់ ចេញពីវគ្គសិក្សា ដោយសារតែសិក្ខាទាំង៣នាក់នេះ មិនគោរពតាមបទបញ្ជារបស់រាជបណ្ឌិត្យសភានគរបាល។

បើតាមលិខិតរបស់រាជបណ្ឌិត្យសភានគរបាលកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅល្ថាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា សិក្ខាកាមវគ្គបំប៉នជំនាញនគរបាល​ការពារគោលដៅ បានអវត្តមានជាប់គ្នាចំនួន៥ថ្ងៃឡើងទៅ ដោយគ្មានការអនុញ្ញាត្តច្បាប់ពីសាលា និងមិនគោរពតាមបទបញ្ជាផ្ទៃក្នុងសម្រាប់និសិត្ស-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

រាជបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា សិក្ខាកាមដែលលុបឈ្មោះចេញទី១-អនុសេនីយ៍ទោ គង់ សុជាតិ បម្រើការនៅស្នងការនគរបាលរាជធានីភ្នំពេញ ទី២-អនុសេនីយ៍ត្រី សាង ដារ៉ាវុធ បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តកំពត និងទី៣-អនុសេនីយ៍ត្រី ប៊ុន ណារិន្ទ បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕