(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ទទួលបាន ពាក្យបណ្តឹងចំនួន ១៧បណ្តឹង គិតចាប់ពីថ្ងៃ ទី០១ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងអំឡុងនៃដំណើរការ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦។នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ គ.ជ.ប ចេញផ្សាយឲ្យដឹងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ឲ្យដឹងថា ពាក្យបណ្តឹង ទាំង១៧បណ្តឹង មានពាក្យបណ្តឹង ដាក់នៅក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ០៨បណ្តឹង និងដាក់មកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានចំនួន ០៩បណ្តឹង​។

គួរបញ្ជាក់ថា គ.ជ.ប ចាប់ទទួលពាក្យបណ្តឹងពី ថ្ងៃចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនឹងទុករយៈពេល ១០ថ្ងៃ ក្រោយបង្ហាញបញ្ជីឈ្មោះបោះឆ្នោត ជាផ្លូវការ ដើម្បីដោះស្រាយពាក្យបណ្តឹង ដែលគ.ជ.ប ទទួលបាន។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖