(ព្រៃវែង)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជទានអំណោយ ជូនដល់ប្រជារាស្រ្តកូនចៅ របស់ព្រះអង្គ ដែលរស់នៅក្នុង​ស្រុក​ពោធិ៍រៀង ចំនូន៥០៤គ្រួសារ និងសិស្សានុសិស្ស ចំនួន៧៦០នាក់ ស្ថិតនៅក្នុង​ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ព្រះអង្គបានព្រះប្រទានជូនប្រជារាស្រ្ត របស់ព្រះអង្គចំនួន៥០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ ព្រះរាជទ្រព្យអង្ករ៥០គីឡូឃីត និង​ថវិកា១០ម៉ឺនរៀល រីឯសិសស្សានុសិស្ស ចំនួន៧៦០នាក់​ព្រះអង្គព្រះប្រទានអាហារមួយពេល និងថវិកា៥០០០រៀលសម្រាប់ម្នាក់ៗ។

ក្នុងឱកាសនោះ ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូល ថ្លែងនូវការកោតសរសើរចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើន​លើគ្រប់វិស័យ​ជាពិសេសបានធ្វើ​ឲ្យប្រទេសជាតិមានសុខសន្តិភាព​បរិបូណ៍ទូទាំងប្រទេស។

ជាមួយគ្នានោះ ព្រះមហាក្សត្រក៏បាន ថ្លែងនូវការកោរកោតសរសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋ​នៅទូទាំប្រទេស ដែលតែងជួយ​ជនរងគ្រោះ ដោយគ្រោះធម្មជាតិ បានទាន់ពេលវេលា។

ក្រៅពីនោះ ព្រះមហាក្សត្រខ្មែរ​ក៏មានព្រះរាជបន្ទូលថ្លែងនូវការកោតសរសើរចំពោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលបានដឹកនាំខេត្តឲ្យមានសុខសន្តិភាព មានស្ថេរភាពល្អ ទូទាំងខេត្តព្រៃវែង៕