(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចំនួន៣៧បានចេញសេចក្តីប្រកាសរួមគ្នា ស្តីពីកង្វល់លើសិទ្ធិមនុស្សនៅកម្ពុជា។

៣៦ប្រទេសនេះរួមមានប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ​អង្គភាព​ Fresh News នឹងស្វែងរកការបកស្រាយនាពេលបន្តិចទៀត ពីមន្រ្តីរាជរដ្ឋាភិបាល