(មណ្ឌលគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៦នេះ បានកំពុងចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងមេឃកំពុងមានភ្លៀងធ្លាក់។

គួរជម្រាបថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និងសំណេះសំណាលសាកសួរ សុខទុក្ខមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តទាំង២នេះ៕