(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងសំខាន់ចំនួន៣ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាទីផ្សារ កសិផលជូនប្រជាកសិករ ឲ្យបានសមស្រប និងទាន់ពេលវេលា។

ការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ធ្វើឡើងក្រោយពីសង្កេតឃើញថា កសិករខ្មែរកំពុងតែជួបប្រទះបញ្ហាប្រឈម ដោយសារតែតម្លៃនៃកសិផលរបស់ប្រជាកសិករ មានការធ្លាក់ចុះយ៉ាងខ្លាំង។

ជាមួយគ្នានោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើឲ្យគណបក្សនយោបាយទាំងពីរ យកពេលវេលាមកជួយប្រជាពលរដ្ឋវិញ ជាជាងឈ្លោះប្រកែកគ្នា គម្រាមកំហែងគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា៕

សូមអានសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖