(ភ្នំពេញ)៖ ជាមួយនឹងការវិវត្តន៍ថ្មី និងសម្រាប់ជាការកំសាន្តនាចុងសប្តាហ៍ Fresh News រួមជាមួយ Smart Media Service បានបង្កើតកម្មវិធីកម្សាន្តថ្មីមួយ «តន្រ្តីយុវវ័យថ្ងៃនេះ» នឹងចាប់ផ្តើមផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍យប់ តាមរយៈ Fresh News TV, Facebook និង Youtube ដោយធ្វើការផ្សាយផ្ទាល់ចេញពី Studio របស់ Fresh News តែម្តង

កម្មវិធីកម្សាន្ត «តន្រ្តីយុវវ័យថ្ងៃនេះ» ផ្តោតទៅលើបទចម្រៀងពិរោះទាន់សម័យ សម្រាប់បងប្អូនទស្សនាកំសាន្ត នាចុងសប្តាហ៍វេលាម៉ោង៨៖០០យប់ ដល់ម៉ោង៩៖០០យប់ ជាមួយក្រុមភ្លេងនិងអ្នកចម្រៀងក្មេងៗគួរឲ្យចាប់ចិត្ត។

កម្មវិធីកម្សាន្ត «តន្រ្តីយុវវ័យថ្ងៃនេះ» នឹងធ្វើការផ្សាយផ្ទាល់ទៅលើ Fresh News TV, Youtube និង Facebook ដែលមានចំនួន Like ជាង១លាននាក់។

សូមរង់ចាំទស្សនាកំសាន្តលំហែអារម្មណ៍​ នាចុងសប្តាហ៍៕