(ឡុងដ៍)៖ រថភ្លើងទំនើបមួយខ្សែរបស់អង់គ្លេស បានបើកទៅបុកនឹងគំនរដីបាក់ដែលគ្របសង្កត់នៅ លើផ្លូវដែក បានបណ្តាលឲ្យរអិល ធ្លាក់ចេញពីផ្លូវនៅក្បែរស្ថានីយ៍ Watford Junction នៃទីក្រុង Hertfordshire ខណៈមនុស្សរងគ្រោះ មិនទាន់ត្រូវបានគេរាយការណ៍ ឲ្យដឹងនោះទេ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ ស្ថានីយ៍រថភ្លើង Euston ទីក្រុងឡុងដ៍ ដែលជាគោលដៅរបស់រថភ្លើងខាងលើនេះ កំពុងតែកកកុញដោយអ្នកដំណើរ ដែលរង់ចាំខ្សែរថភ្លើង មកដល់។ គួរបញ្ជាក់ថាតំបន់ដែល រថភ្លើងបានរងគ្រោះថ្នាក់ គឺជាតំបន់ដែលកំពុងរងគ្រោះដោយសារ ទឹកជំនន់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនិងរថយន្តសង្គ្រោះកំពុងត្រូវ បានបញ្ជូនទៅកន្លែងកើតហេតុ៕