(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងថ្មីនៃវីរុស Zika ១៤ករណីបន្ថែម គិតត្រឹមម៉ោង ៣៖00 នាទីរសៀល (ម៉ោងនៅក្នុង ប្រទេសសិង្ហបុរី)នៅថ្ងៃសុក្រនេះ ដែលបានធ្វើឱ្យករណីឆ្លងវីរុស Zika សរុបកើនដល់ ៣៦៩ករណី។ នេះបើយោងតាមគេហទំព័រ របស់ទីភ្នាក់ងារជាតិបរិស្ថានសិង្ហបុរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នំា២០១៦។

ទីភ្នាក់ងារជាតិបរិស្ថាន ឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីទំាង១៤ មានបួនករណី ត្រូវបានរកឃើញ នៅក្នុងតំបន់ Aljunied ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបក្នុងតំបន់នេះ កើនដល់ ២៨៣ករណី។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរសុខាភិបាលសិង្ហបុរី ក៏បានប្រកាសផងដែរ ពីការរកឃើញករណីឆ្លងវីរុស Zika ចំនួន១៤ ករណីដូចគ្នានេះ៕