(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ក្នុងគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គោលដៅជាចម្បងនៃ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» គឺរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវ របស់រោងម៉ាស៊ិនកិនស្រូវ នៅតាមបណ្តាខេត្តគោលដៅ មួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូប ដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗ ចាប់ពីពាក់កណ្តាលខែសីហាតទៅ រហូតដល់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។

ក្រសួងសេដ្ឋកិច្ចបានបន្តបញ្ជាក់ថា តាមរយៈការអនុវត្តននេះ តម្លៃប្រមូលទិញស្រូវ នឹងមានកម្រិតលើសពី៩៤ម៉ឺនរៀល (ប្រមាណ៨០០០បាត) ក្នុងមួយតោនស្រូវក្រអូប៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធបញ្ហាតម្លៃស្រូវធ្លាក់ចុះនាពេលបច្ចុប្បន្ន៖