(ភ្នំពេញ)៖ យោងតាមរគេហទំព័រ​ របស់អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន១៧លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩នាក់ របួសធ្ងន់ចំនួន១៩នាក់ និងរបួសស្រាលចំនួន៨នាក់​។

គ្រោះថ្នាក់ទាំង១៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៣០គ្រឿង រួមមានម៉ូតូចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៧គ្រឿង រថយន្ដធុនធំចំនួន១គ្រឿង​ និងគោយន្ដចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៦លើក​ មិនគោរពសិទ្ធិ៤លើក ស្រវឹង៣លើក ប្រជែងគ្រោះថ្នាក់២លើ មិនប្រកាន់ស្ដាំ១លើក បត់គ្រោះថ្នាក់១លើក​ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន១៩នាក់។

នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន២៩៥៤​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន១១៩៨​គ្រឿង និង​ពិន័យ​សរុបចំនួន១៧៥៦​គ្រឿង៕