(ភ្នំពេញ)៖ កម្មវិធី «Startup Weekend» បានដាក់បញ្ចូលការអប់រំ ជាប្រធានបទ និងត្រៀមខ្លួនក្នុងការត្រឡប់​មកជាថ្មីម្តងទៀត នាថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ The Canopy, Raintree ។

កម្មវិធី «Startup Weekend» ត្រូវបានរៀបចំឡើងក្នុងបណ្តា ប្រទេសជាង១៥០ ជុំវិញពិភពលោក និងជាកន្លែងសម្រាប់សហគ្រិន ក្នុងការជួបជុំជាមួយអ្នកអភិវឌ្ឍន៍ កម្មវិធី និងអ្នកផ្លាស់ប្តូរ ដើម្បីទទួលបានជោគជ័យ និងសិក្សាបន្ថែមក្នុងរយៈពេល៥៤ម៉ោង ហើយកម្មវិធីនេះ ផ្តោតលើការអប់រំ នឹងត្រូវប្រព្រឹត្តទៅជាលើកដំបូង នៅកម្ពុជា។

នៅយប់ថ្ងៃទី១៦កញ្ញា កម្មវិធី Startup Weekend Education ចាប់ផ្តើមដោយការធ្វើបទ បង្ហាញ៦០វិនាទី ជាមួយនឹងការបង្កើតក្រុមតូចៗ បន្ទាប់មកអ្នកទាំងនោះ នឹងចំណាយពេលសម្រាប់ ថ្ងៃ១៧-១៨ ក្នុងការប្រមូលផ្តុំគំនិត ដោយស្រង់យោបល់ពីអ្នកប្រើប្រាស់ កែច្នៃ/កសាង​គំរូ និងការកសាងផែនការពាណិជ្ជកម្ម ដោយមានជំនួយពីគ្រូបង្វឹក ដែលមានបទពិសោធពីទីផ្សារ ការអប់រំនេះ។

នៅថ្ងៃទី១៨ ខែកញ្ញា ពួកគេនឹងបង្ហាញផលិតផល​របស់ខ្លួន និងទទួលការវាយតម្លៃ​ពីសំណាក់ចៅក្រមជំនាញ។ លោក សុខ លាភ អ្នករៀបចំកម្មវិធី Startup Weekend បានឲ្យដឹងថា ខណៈដែលវិស័យកសិកម្មនិងសុខភាពជាកត្តាចំបង ដូច្នេះ «ការស្វែងយល់ និងបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព​ ដើម្បីកែលម្អការសិក្សានិងការបង្រៀន នឹងក្លាយជា​​ប្រធានបទ​ចម្បងនៅក្នុងកម្មវិធី Startup Weekend Education រយៈពេលបីថ្ងៃនេះ។ ពួកយើងរំពឹងថា អ្នកចូលរួមនឹងបង្កើតនូវដំណោះស្រាយគំរូ ហើយពួកគេអាចទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិន ក្នុងការទទួលយកគំនិតពាណិជ្ជកម្ម របស់ខ្លួនទៅអនុវត្ត»

លោក Yves Schaeffer នាយកប្រតិបត្តិ របស់ក្រុមហ៊ុន EZECOM បានថ្លែង «ការអប់រំជាកត្តាចាំបាច់​ក្នុងការសម្រេចបាន នូវកិច្ចអភិវឌ្ឍនាពេលអនាគត ដូច្នេះយើងមានសេចក្តី សោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយ នៃសហគមន៍ ក្នុងការជួយលើកកម្ពស់ការអប់រំ ក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជា Gold Sponsor របស់កម្មវិធី Startup Weekend Education យើងជឿជាក់ថា កម្មវិធីនេះនឹងជម្រុញឲ្យធនធានមនុស្ស ដែល​មានសមត្ថភាព បង្កើតផែនការពាណិជ្ជកម្ម ច្នៃប្រឌិតដើម្បីជួយដល់វិស័យអប់រំ នៅកម្ពុជា»

លោកបានបន្ថែមទៀតថា «ឃើញអ្នកជំនាន់ថ្មី ខិតខំប្រឹងប្រែង ក្នុងការកែច្នៃវិស័យអប់រំ និងអាជីវកម្មដូច្នេះ ខ្ញុំជឿជាក់ថា ទីផ្សារ និងសហគមន៍ពាណិជ្ជកម្ម នាពេលអនាគត​ របស់កម្ពុជា នឹងមានការប្រកួតប្រជែងខ្លាំង ទាំងក្នុងតំបន់ និងអន្តរជាតិ»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅម៉ោង៥រសៀល នៅ The Canopy, Raintree ផ្លូវព្រះអង្គដួង។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ http://www.up.co/communities/cambodia/phnom-penh/startup-weekend/8352