(ភ្នំពេញ)៖ ក្នុងព្រឹត្ដិការណ៍ការ តាំងពិព័រណ៌ថៃ ដែលប្រារព្ធធ្វើឡើងនៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញាតទៅ ដែលមានក្រុមហ៊ុនជាង២០០ ចូលរួមក្នុងនោះ ក៏មានវត្ដមាន ក្រុមហ៊ុន ជួនអៀង អ៊ីមផត អ៊ិចផត បាននាំចូលនូវផលិតផលថៃសុទ្ធល្អ១០០% គុណភាពខ្ពស់ គឺគ្រឿងទេសម៉ាកស៊ូរី មកដាក់តាំងពិព័រណ៍ផងដែរ។

លោក ជួន សុខហុង អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ជួនអៀង អ៊ីមផត អ៊ិចផត បានលើកឡើងថា បានជាលោកបានសម្រេចចិត្តចូលរួម ក្នុងការតាំងពិព័រណ៍នៅឆ្នាំ២០១៦នេះ គឺដើម្បីបង្ហាញជូននូវផលិតថៃ ដែលមានគុណភាពខ្ពស់ សម្រាប់ជាជម្រើសរបស់ប្រជាជនកម្ពុជា នៅពេលបច្ចុប្បន្ននេះ ដែលគិតពីបញ្ហាសុខភាព ជាពិសេសសម្រាប់ស្រ្តីមេផ្ទះ ដែលចង់ចំណេញនូវពេលវេលា នៃការចំអិនអាហារ ដែលប្រើប្រាស់នូវផលិតផល ដែលមានស្តង់ដារ។

លោកបន្ដថា «ផលិតផល ស៊ូរីនេះ ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ពិសេស ដែលមានដូចជា ទឹកត្រី ទឹកប្រេងខ្យង តុងយ៉ាំ គ្រឿងការី ជាដើម ដែលមានបានវេចខ្ចប់ក្នុងដបដ៏ត្រឹមត្រូវ ហើយជាពិសេសទៅទៀតនោះ សម្រាប់តម្លៃវិញ ក៏សមរម្យដែលជាជម្រើសដ៏ល្អបំផុត សម្រាប់ស្រ្តីមេផ្ទះកម្ពុជា។ ជាងនេះទៅទៀត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នឹងមានភាពងាយស្រួលដល់ស្រ្ដីមេផ្ទះ​ ក្នុងការច​ម្អិនគ្រប់មុខម្ហូបផងដែរ»

លោកប​ន្ថែមថា ដូច្នេះការតាំងពិព័រណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីករកម្ពុជា និងថៃ ដែលកាន់តែមានភាពងាយស្រួល ក្នុងការដោះដូរទំនិញ និងបើកឱកាសឲ្យប្រជាពលរដ្ឋកម្ពុជា មានជម្រើសកាន់តែច្រើន ក្នុងការសម្រេចចិត្តជ្រើសរើសយកទំនិញ ដែលមានគុណភាពល្អ តម្លៃសមរម្យយកទៅប្រើប្រាស់។

លោកបន្ថែមទៀតថា កាន់តែពិសេសក្នុងឱកាសតាំងពិព័រណ៌នេះ គ្រប់ទំនិញដែលក្រុមហ៊ុ​​ន បាននាំចូលពីប្រទេសថៃ មកតាំងពិព័រណ៌នៅទីនេះ គឺមានកម្មវិធីប្រម៉ូសិនពិសេសៗ ដោយមានការជាវគ្រប់ផលិតផល ក្នុងតម្លៃទាបសមរម្យ និងផ្ដល់ជូនកាដូ ពិសេសៗរួមជាមួយនឹងការបោះកង ឈ្នះរង្វាន់ទៀតផង។

គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ឆ្នាំ២០១៦ បានធ្វើឡើងនៅនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ មានក្រុមហ៊ុនជាង២០០ចូលរួម ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឲ្យសម្រេចដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខនេះ៕