(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ក្បែរផ្សារអូឡាំពិក តាមផ្លូវលេខ៣៣៨​ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយបំផ្លាញទ្រព្យសម្បត្តិ មួយចំនួននៅក្នុងផ្ទះដូចជា ទូទឹកកក ទូរទស្សន៍ និងទូរស័ព្ទជាដើម។

សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា មូលហេតុដែលនាំមានគ្រោះអគ្គិភ័យនេះ ត្រូវបានម្ចាស់ផ្ទះប្រាប់ថា សង្ស័យឆ្លងពីទូរស័ព្ទដែលគាត់កំពុងសាកថ្ម។

សម្រាប់ករណីនេះ មិនមែនកើតឡើងនៅផ្ទះស្តុកខោអាវនោះឡើយ ពោលគឺស្ថិតនៅក្បែរផ្ទះស្តុកខោអាវ។ សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង៕