(ភ្នំពេញ)៖ ឃ្លាំង​ធំមួយ​សម្រាប់ដាក់លក់គ្រឿងចក្រ អេសស្កាវទ័រ និងត្រាក់ទ័រ សង់ខុសបច្ចេកទេស បានបាក់ដំបូលធ្លាក់សង្កត់ ដល់ដីតែសំណាងល្អ មិនមានអ្នករងរបួសនោះ ដែលហេតុការណ៍នេះ កើតឡើងនាព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋបានបញ្ជាក់ថា ឃ្លាំងធំនេះ សង់ឡើង​មិនមានស្តង់ដា និងបច្ចេសទេសត្រឹមត្រូវ ហើយដោយមិនអាចទ្រទ្រងទម្ងន់ដែក និងស័ង្កសីដំបូលបាន ទើបបណ្តាលឲ្យបាក់ធ្លាក់តែម្តង តែសំណាងមិនគ្រោះថ្នាក់ ដល់មនុស្សឡើយ៕