(ព្រះសីហនុ)៖ ស្ថិតក្រោមដំណក់ទឹកភ្លៀងឥតដាច់ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ បងប្អូនអាជីវករផ្សារកងកេងរាប់រយនាក់បានឈរនៅចំពីមុខផ្សារលក់ដូរ របស់ខ្លួនលើកដៃសំពះថ្លែងអំណរគុណសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុ បរាជ័យក្នុងការដេញពួកគាត់ចេញទៅលក់នៅផ្សារស្មាច់ដែង មិនបានសំរេច។

លោក ផៃ ប៊ុនវណ្ណ: អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានដឹកនាំកងកម្លាំងចុះមករុះរើរតូប តបតាមបណ្តឹងពីអាជីវករប្រមាណ ៨៨នាក់ ប៉ុន្តែខណ:ពេលដែលចុះទៅឃើញបងប្អូនអាជីវករភាគច្រើនលើសលុប មិនព្រមទៅលក់នៅផ្សារស្មាច់ដែង ដែលនៅម្ខាងទៀតនៃផ្លូវជាតិព្រោះដោយសារតែលក់មិនដាច់ ។

ក្នុងព្រឹត្តិការណ៍នោះដែរបងប្អូនអាជីវករក៏បានសំណូមពរទៅ សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យពួកគាត់បានបន្តលក់ដូរនៅទីតាំងដដែល ដោយមិនមានការ រំខានពីសំណាក់អាជ្ញាធរទៀតផងដែរ៕