(ព្រៃវែង)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយ ឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហការី​ បានចុះជួយប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស ប្រជាពលរដ្ឋតាមបណ្តាភូមិទាំងពីរឃុំ ដោយបាននាំយកអំណោយរបស់លោក ចាន់ វ៉ាន់ធឿន និងលោកស្រី ជាថវិកា និងសម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ ប៊ីចេង ប្រេងកូឡា ទឹក ដោះគោខាប់ នំបុ័ង នំលីលី ចាហួយ និងស្ករគ្រាប់ ក្នុងនោះឃុំគោកគង់កើត ស្រុកកញ្ច្រៀច លោក ចាន់ វ៉ាន់ធឿន បានផ្តល់ថវិកាសម្រាប់ជួសជុលផ្លូវលំមួយខ្សែ និងបានប្រគល់ស៊ីម៉ងតិ៍ ឥដ្ឋការ៉ូ រួមទាំងថវិកាមួយចំនួនសម្រាប់ជួសជុលមតេយ្យសាលាផងដែរ។

ដោយឡែកនៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង ០៨ភូមិ និងបានជួសជុលស្លាកគណបក្សថ្មី ០១បន្ថែមទៀត៕