(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៨​ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តអាប់អួរ ខ្លាំង ភ្លៀង និងរលឹមច្រើន ហើយខ្យល់កន្រ្តាក់បង្គួរនិងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅ​ព្រឹកថ្ងៃទី១៨ខែ​កញ្ញា ឆ្នាំ២០១៦​ នេះអាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃ បន្តអាប់អួរខ្លាំងមានភ្លៀងធ្លាក់ដោយកន្លែង។ ខ្យល់បក់ខាងលើ  បង្គួរនិង ទឹករលកយោលមួយៗ នៅចន្លោះឃ្លង មធ្យម។  ឆ្នេរអូរឈើទាលខ្យល់បក់កន្រ្តាក់​ និងទឹករលកមធ្យម។​ អាកាសធាតុបែបនេះ ស្ថិតក្នុង ការ ប្រុងប្រយត័្នខ្ពស់»

យ៉ាងណាក៏ដោយកម្លាំងនគរបាល​ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានត្រៀមរួចជាស្រេចដើម្បីចេញជួយអន្តរាគមន៍​ បើសិនមាហេតុការណ៍ណាមួយកើតឡើងនោះ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕