(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៦នេះ​ បានចុះបង្ក្រាប​ និងចូលទៅឆែកឆេរ ទីតាំងស្តុកឈើដ៏ធំមួយកន្លែង​ ស្ថិតនៅឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ហើយរកឃើញឈើជិត ៥០ម៉ែត្រគូប។

ជាមួយគ្នានេះសមត្ថកិច្ច ក៏បានរកឃើញប្រេងឆាដែលគេប្រើរួច​ ជាច្រើនធុង​នៅក្នុងឃ្លាំងនោះផងដែរ។ បើតាមសមត្ថកិច្ច​ ម្ចាស់ទីតាំងឈើខាងលើ នេះមានឈ្មោះ​ ធឿន​ ហៅ តុល៕