(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ នឹងអញ្ចើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុប១៣៦២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យបញ្ញាជាតិ ដែលប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។

សាកលវិទ្យាល័យបញ្ញាជាតិ ក៏បានអំពាវនាវដល់និស្សិតរបស់ខ្លួន ដែលនឹងត្រូវអញ្ជើញទៅទទួលសញ្ញាបត្រ ត្រូវមកដល់មុនម៉ោង៦ព្រឹក។

Fresh News TV នឹងផ្សាយផ្ទាល់ (Live) កម្មវិធីនេះ ដោយចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក៕