(ភ្នំពេញ)៖ ផលិតកម្មRock នារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ បានធ្វើសន្និសីទ​សាព័ត៌​មាន​ មួយស្តីពីការចាក់បញ្ចាំងភាពយន្ត ចំនួន៣ព្រមគ្នាគឺរឿង ជំនួញអាគម, នារីវេទមន្ត និងរឿង ចេ​នឡា២ ដែលភាពយន្តទាំងបីនេះ បានចាយទុនអស់ជាង ៣០ម៉ឺនដុល្លារ។

ថ្លែងក្នុងសិន្និសីទសាព័ត៌មានលោក យឹម សុសត្យា ប្រធានគ្រប់គ្រងទូទៅរបស់ផលិតកម្ម​ Ro​ck បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេងក្នុងការចាក់បញ្ចាំងរឿង​សិស្សប្អូនសំណព្វចិត្ត កន្លងមកនោះបច្ចុប្បន្ន Rock ផលិតបានរឿងចំនួន ៣ផ្សេងទៀត ដែលបានកាត់តបញ្ចូលសម្លេង រួចរាលជាស្ថាពរទាំងអស់។មិនតែប៉ុណ្ណោះខ្សែភាពយន្តទាំង ៣រឿង ខាងលើនេះគឺ មានរសជាតិខុសៗគ្នា។

លោក យឹម សុសត្យា បានបញ្ជាក់ថា ខ្សែភាពយន្តទាំង ៣នេះ គឺចំណាយក្នុង​ផលិតអស់​ មិនតិ​ត​ជា​ង ៣០ដុល្លារ នោះទេដោយហេតុថាដើម្បីឲ្យ គុណភាពនៃរឿង​នីមួយៗ កាន់តែមាន​ភាពទាក់​ទា​​ញនិងទទួលការគាំទ្រពី សំណាក់ទស្សនិកជន។ ម្យ៉ាងទៀតក្នុងចំណោមរឿងទាំង​ ៣ នេះ គឺ​មា​នមួយរឿងដែលត្រៀមយកទៅ ចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ គឺខ្សែភាពយន្តរឿង នារីវេទ មន្តដែលជាស្នាដៃនិពន្ធផលិត ដោយជនជាតិបរទេស លោក Jimmy Henderson។

ប្រធានគ្រប់គ្រងទូទៅរបស់ផលិតកម្ម​ Ro​ck លោក យឹម សុសត្យា  បានក៏បានបង្ហើបប្រាប់ពី​កា​រ​ចំណាយលើ សាច់រឿងនីមួយៗនោះថា សម្រាប់រឿងទី១, ជំនួញអាគម ដែលត្រៀម​ចាក់ប​ញ្ចាំ​ងផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខគ្រប់រោងកុនទំនើបទាំងអស់ ក្នុងរាជធានី​ភ្នំពេ​ញ (រោងកុនលុច្ស ខេត្តសៀមរាបនិងខេត្តកំពង់ចាម ក្នុងពេលតែមួយព្រមគ្នា) គឺចំណាយថវិកា​អស់ចំនួន ៦ម៉ឺនដុល្លារ។

ដោយឡែកសម្រាប់រឿងទី២, នារីវេទមន្ត ដែលគ្រោងចាក់បញ្ចាំងផ្លូវការនាថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០​១៦តាមបណ្តារោងកុនទំនើបៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះគឺបាន​ចំ​ណា​យថវិកាអស់រហូត ២០ម៉ឺនដុល្លារ ឯណ្ណោះព្រោះរឿងនេះ ជារឿងខ្នា​ត់អន្តរជាតិដែ​លនឹង​ត្រូវ​ចាក់​បញ្ចាំងនៅក្រៅស្រុកផងដែរ ។ ខណៈដែលរឿងនេះត្រូវ​បានក្រសួងវប្បធម៌និង​វិចិត្រសិ​ល្បៈ​​ដាក់បំរាមហាមក្មេងអាយុក្រោម ១៥ឆ្នាំចូលទស្សនា។

ចំណែករឿងទី៣,ចេនឡា២ ឯណេះវិញត្រូវបានលោក យឹម សុសត្យា បញ្ជាក់ឲ្យដឹងដែរថា​បា​ន​ចំណាយថវិកា ក្នុងការផលិតរហូត ១០ម៉ឺនដុល្លារ ឯណ្ណោះហើយរឿងនេះត្រៀមចាក់​បញ្ចាំង​ជា​ផ្លូវការនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្រប់រោងកុនទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ និង​ខេ​ត្តសៀមរាប។

បើតាមការឲ្យដឹងពីផលិតកម្មជន ជាតិបរទេសដែល បានផលិតភាពយន្តរឿង នារីវេទមន្ត លោ​ក Jimmy បានថ្លែងដែរថាខ្សែភាពយន្តរឿង នារីវេទយន្ត ដែលចាយទុនច្រើនជា​ងគេរហូត​ដល់​២​០ម៉ឺនដុល្លារនេះគឺជាភាពយន្តមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារ​ទាំ​ងអស់នៃផលិតកម្មរ៉ុក ដើម្បីផលិតឲ្យបានភាពយន្តមួយប្រកប ដោយគុណភាពស្តង់ដា អន្តរជាតិដែលអាចលក់ចេញ ទៅទីផ្សាក្រៅស្រុកនិងអាចទទួល បានពានរង្វាន់ក្នុងការប្រកួតមហោស្រព ភាពយន្តអន្តរជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា  ផលិតកម្ម Rock ពេលនេះបានប្តូរមកជា Rock Entertainment Production ហើ​យ Rock Entertainment Production ផលិតខ្សែភាពយន្តផង និងរឿងភាគដាក់បញ្ចាំងនៅ​ទូរទ្ស​ន៍ផងដែរ។ ជាពិសេសក៏មានរឿងខ្នាតអន្តរជាតិ ដើម្បីលក់នៅក្រៅស្រុកថែមទៀត៕