(ត្បូងឃ្មុំ)៖ បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចុះសួរសុខទុក និងចែកអំណោយមនុស្សធម៌ជូ​នដល់ប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកតំបែរ ខេត្ដត្បូងឃ្មុំកាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅវេលាម៉ោងប្រមាណ៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ នឹងបន្ដដំណើរចុះសួរសុខទុក្ខ និងជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន១២០០គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕