(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមកដល់ទីតាំងចែកអំណោយជាស្បៀង និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ ស្ដ្រីមេម៉ាយ ជនពិការ កុមារកំព្រា និងចាស់គ្មានទីពឹងចំនួន ១២០០គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅបរិវេនតារាងបាល់ទាត់ ស្ថិតក្នុងភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕