(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ្ញ៉ា ឡេង រិទ្ធី ប្រធានសហពន័្ធសហគ្រាសកៅស៊ូវៀតណាម និងជាប្រធានក្រុមហ៊ុនតៃនិញ & Best royal ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមកាន់បិណ្ឌទី១២ នៅវត្តសាមគ្គីរុក្ខារាម (វត្តអូរក្រូច) ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរ ថ្នាក់ដឹកនាំទាំងអស់ បានប្រគេនបច្ច័យ ជូនដល់ព្រះសង្ឃតាមបណ្តាវត្តទាំងប្រាំបី នៅក្នុងស្រុកត្រពាំងប្រាសាទ ដោយក្នុង១វត្តៗ ទទួលបានបច្ច័យ ១,០០០,០០០រៀល រីឯព្រះសង្ឃទំាង២៣អង្គ មានអង្ករ៥០គីឡូក្រាម មី១កេះ ទឹកក្រូច១កេះ និងថវិកា៤០,០០០រៀល សម្រាប់យាយជី តាជី ២៥០នាក់ ម្នាក់ៗទទួលបាន១០,០០០រៀល ផងដែរ៕