(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ (AIPA) លើកទី៣៧ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

កិច្ចប្រជុំនេះ បាននឹងថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន»

គួរបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកអាយប៉ា ផ្លាស់វេនគ្នាទទួលរៀបចំមហាសន្និបាត៕