(ក្រចេះ)៖កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយអាវុធហត្ថ ស្រុកចិត្របុរី បានឃាត់រថយន្ដដឹកឈើប្រណិតមួយគ្រឿង ដែលផ្ទុកប្រភេទឈើធ្នង់និងនាងនួន បំរុងលោតឆត្រ័ទៅវៀតណាម ហើយឃាត់អ្នកបើកបរនិងព្រូរថយន្ដចំនួន២នាក់ នៅវេលាម៉ោង០៦៖០០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចដីសម្បទានសេដ្ឋកិច្ចកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកអឹម ចិត្រាមេបញ្ជាការអាវុធហត្តស្រុកចិត្របុរី បានប្រាប់ភ្នាក់ងារFreshNews ឲ្យដឹងថាប្រតិបត្តិនេះដោយលោកដឹកនំាកម្លាំងអាវុធហត្ថ ស្រុកចិត្របុរីសហការ ជាមួយអាវុធហត្ថលើផ្ទៃប្រទេស ឃាត់រថយន្ដដឹកឈើប្រណិត១គ្រឿងប្រភេទធ្នង់ និងនាងនួន ពេញឡានតែម្ដងនិងឃាត់ខ្លួនអ្នកបើកបរនិងព្រូរថយន្ដ២នាក់ផងដែរ។

អ្នកបើកបររថយន្ត និងព្រូរថយន្តរួមមាន៖
ទី១-ឈ្មោះថន ប៊ុនធា ភេទប្រុសអាយុ៤៦រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ទី២-ឈ្មោះនៅ ធារ៉ា ភេទប្រុសអាយុ២៨រស់នៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោកជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ថា រថយន្ដនិងមនុស្សនាំយកមកស្ថានីយ៍បណ្ដុះកូន ឈើខ្សាដើម្បីធ្វើការវាស់វែង​ កសាងសំណុំរឿងទៅតុលាការតាម​និតិវិធីច្បាប់៕