(ព្រះវិហារ)៖ ថ្មមួយផ្ទាំងធំ បានបាក់ធ្លាក់បាំងផ្លូវឡើងទៅប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ប៉ុន្ដែមិនមានជនណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ក្រោយពេលហេតុ កម្លាំងអាជ្ញាធរប្រាសាទព្រះវិហារ កម្លាំងយោធា និងសមត្ថកិច្ចពាក់ព័ន្ធ បានចេញជួយអន្ដរាគមន៍ ហើយបានផ្អាកដំណើរការជាបណ្ណោះអាសន្ន។

ក្នុងហេតុការណ៍ធ្លាក់ថ្មនេះ ពិតជាសំណាងណាស់ ដែលមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ តែប្រសិនបើមានភ្ញៀវទេសចរ ប្រជាពលរដ្ឋ ឬកងកម្លាំងឆ្លងកាត់ទីនេះវិញ ហើយចំពេលដែលថ្មនេះ ធ្លាក់មក មិនដឹងទៅជាយ៉ាងណានោះទេ៕