(កំពង់ស្ពឺ)៖ កម្លាំងជំនាញនៃមន្ទីរ ប្រឆាំងគ្រឿងញៀន (ក១) បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែតុលានេះ បានចុះបង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេងសូគីម៉ិច ដំរីស តាមផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឃាត់ខ្លួនសង្ស័យ១នាក់ ឈ្មោះ ឱក យ៉ងចនរ៉ូត ភេទប្រុស ជនជាតិខ្មែរ និងចាប់យកវត្ថុតាង គ្រឿងញៀន ម៉ាទឹកកក០១កញ្ចប់ធំ ទួរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង នៅវេលាម៉ោង១២៖៥០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ។

បន្ទាប់មកនៅវេលាម៉ោង១៣៖២០នាទី កម្លាំងជំនាញបានបន្ដ ទៅឆែកឆេរលំដ្ឋានរបស់មេក្លោងមេក្លោងគ្រឿងញៀន នៅចំណុចផ្ទះលេខ១៨ ផ្លូវលំ សង្កាត់រការធំ ក្រុងច្បារមន ឃាត់ខ្លួន០៣នាក់ (ស្រីម្នាក់) ១-ឈ្មោះ ឡោ វណ្ណៈ ភេទប្រុស និង២-ឈ្មោះ លៀង អ៊ី ភេទស្រី និង៣-ឈ្មោះ សេង ម៉ាក់ ភេទប្រុស និងចាប់យកវត្ថុតាង០១កញ្ចាប់ធំ ជញ្ជីងថ្លឹង០១គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

នៅវេលាម៉ោង១៤៖០០នាទី កម្លាំងជំនាញបាន បន្ដឆែកឆេរគោលដៅហ្គេមចាញ់ត្រី នៅចំណុចភូមិចំបក់ ឃុំវ័រស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស ០៦នាក់ (ស្រីម្នាក់) ១-ឈ្មោះ សុខ ចេក ភេទប្រុស ២-ឈ្មោះ ពេជ្រ ធី ភេទប្រុស ៣-ឈ្មោះ វ៉ែន កាន់ណារ៉ា ភេទប្រុស ៤-ឈ្មោះ លឹម ចាន់ណា ភេទប្រុស ៥-ឈ្មោះ កុម ស៊ូទី ភេទប្រុស ៦-ឈ្មោះ សាន រិន ភេទស្រី និងចាប់យកវត្ថុតាង ម៉ាកកក០២កញ្ចប់ ម៉ូតូ៤គ្រឿង ទូរហ្គេមបាញ់ត្រី ១គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា សរុបទាំង២ករណី ឃាត់មុខសញ្ញា១០នាក់ ស្រី២នាក់ ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ៤កញ្ចប់ (១កញ្ចប់តូច និង៣កញ្ចប់ធំ) ម៉ូតូ៦ ទូរស័ព្ទដៃ៣ ជញ្ជីងថ្លឹងគ្រឿងញៀន១ ទូរហ្គេមបាញ់ត្រី១ រួមនឹងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀងមួយចំនួនធំ៕