(អូស្រ្តាលី)៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ សមាជិកសភាចំនួន៥រូប នៃរដ្ឋ New South Wales ទីក្រុងស៊ីដនី បានទទួលស្វាគមន៍ និងជួបពិភាក្សា ការងារជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកឯកអគ្គរាជទូតកម្ពុជា។ សមាសភាព សមាជិកសភាទាំង៥រូបរួមមាន៖ លោកស្រី Amanda Fazia, លោក Nick Lalich, លោក Guy Zabgari, លោក Emest Wong, លោក Shaoquett Moselmane។

សូមជំរាបថា ក្រៅពីជួបពិភាក្សាជាមួយមន្រ្តីសំខាន់ៗនៅប្រទសអូស្រ្តាលី លោក ហ៊ុន ម៉ាណែត ឆ្លៀតឱកាសជួបសំណេះសំណាលជាមួយ សិស្ស និងស្សិត ដែលបានមកសិកស្សានៅប្រទេសអូស្រ្តាលី។ លោក ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលនូវយន្តការមួយចំនួន ដើម្បីឲ្យសិស្សនិស្សិត ដែលកំពុងស្នាក់នៅក្នុងប្រទេសអូស្រ្តលីនេះ មានឱកាសរៀនសូត្របានល្អប្រសើរ។

លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូចំនួន២៣រូប បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីរយៈពេល ១៣ថ្ងៃ ដោយចាកចេញពីកម្ពុជានៅ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ៕