(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ខណៈបានជួបសំណេះសំណាលនិង ពិសាអាហារថ្ងៃត្រង់ជាមួយបងប្អូនពាណិជ្ជករ អជីវករខ្មែរ នៅប្រទេសអូស្រ្តាលី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នេះ  បានស្នើរឲ្យពាណិជ្ជករ អាជីករខ្មែរនៅអូស្រ្តាលីទៅលេងស្រុកកំណើត និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប បងប្អូនអាជីវករខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី មានអារម្មណ៍ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាល ជាមួយលោក ហ៊ុន ម៉ាណែត ហើយបានបង្ហាញចំណាប់អារមណ៍ក្នុ ងការវិនិយោគក្នុ ងប្រទេសកម្ពុជា នៅពេលខាងមុខនេះផងដែរ ។

បញ្ជាក់ទៅកាន់បងប្អូនពាណិជ្ជករ អជីវករ ជនជាតិខ្មែរ ដែលរស់នៅក្នុងទីក្រុង ស៊ីដនី ប្រមាណ៧០នាក់ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជាខ្មែរនៅទីណាក៏ដោយ គឺនៅតែជួយខ្មែរ តាមរយៈការដែលមកវិនិយោគដែលនាំមកនូវការអភិវឌ្ឍន៍ដល់ប្រទេស។

លោក បានបន្ថែមថា កន្លងមក មានព័ត៌មានអវិជ្ជមានមួយចំនួនពីកម្ពុជា ប៉ុន្តែតាមការពិតប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួង ពាណិជ្ជកម្មបានខិតខំបង្កើតនូវយន្តការជាច្រើនដើម្បីសម្រួលឲ្យមានបរិយាកាសល្អ នៅក្នុងការវិនិយោគប្រទេស។

ជាការឆ្លើយតប លោកលឹម សំអាត ប្រជាពលរដ្ឋខ្មែរ  តំណាងខ្មែរនៅអូស្រ្តាលី បានសម្តែង មោទនភាព និងសេចក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយ លោក ហ៊ុន ម៉ាណែត ដែលបានបាននាំយកនូវព័ត៌មានក្នុងប្រទេសជាពិសេសសក្តានុពល ក្នុងការអភិវឌ្ឍន៍ វិស័យវិនិយោគ និងវិស័យជាច្រើនទៀតរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យជាច្រើនទៀត៕