(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសសម្តែងនូវសេចក្ដីរន្ធត់ និងសោកស្ដាយ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងលើរថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ត្រង់ចំណុចភូមិគោកល្វៀង ឃុំព្រៃអអង្អុញ ស្រុកបាវិត ខេត្តស្វាយរៀង នៅម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ដែលបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣៨នាក់។

យ៉ាងណាក៏ដោយសម្រាប់របាយការណ៍​ របស់ប្រធានសុខាភិបាលខេត្តស្វាយរៀង បានបង្ហាញថា ជនរងគ្រោះមានចំនួន៥៤នាក់ ក្នុងនោះរបួសធ្ងន់៧នាក់។

ក្រសួងការងារបានអះអាងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា «ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលដៅ របបសន្តិសុខសង្គមរបស់ បេឡាជាតិរបបសន្តិសុខសង្គម»

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖